ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Wednesday, June 10, 2020

បង្ក្រាបជនសង្ស័យ៥នាក់ និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ នៅក្រុងស្ទឹងត្រែង


មន្រ្ទីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីជួញដូរនេះលើកទី១ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា (ICE) ចំនួន០៣កញ្ចប់តូច ទម្ងន់សរុប ០.៦៥ក្រាម ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
*ទី២៖ ឈ្មោះ ផាត់ សារ៉ាក់ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ កាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
*ទី៣៖ ឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ១១កញ្ចប់(០៦កញ្ចប់ធំ និង០៥កញ្ចប់តូច) ទម្ងន់សរុប ១៧,៨៦ក្រាម។
បន្ទាប់មកទៀតសមត្ថកិច្ច បានបន្តឃាត់ខ្លួនមេក្លោងចំនួន០២នាក់ទៀតរួមមាន៖
*ទី១៖ ឈ្មោះ ម៉ាក់ រ៉ាម៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
*ទី២៖ ឈ្មោះ ម៉ាក់ បូរាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០៩កញ្ចប់តូច ទម្ងន់សរុប ៣.៤៣ក្រាម។
សមត្ថកិច្ចបានបញ្ចាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានមន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្ត បានឃាត់ខ្លួន សាកសួរដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages