ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Wednesday, June 10, 2020

ទីម័រខាងកើត ផ្តល់ការងារក្នុងវិស័យប្រេង ៣ពាន់កន្លែង សម្រាប់ពលរដ្ឋកម្ពុជា



(ភ្នំពេញ)៖ លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសខ្លួនមានការងារក្នុងវិស័យប្រេងឥន្ធនៈប្រមាណ ៣ពាន់កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។
លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត គូសបញ្ជាក់បែបនេះក្នុងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
ក្រៅពីការបង្ហាញនូវការផ្តល់កន្លែងការងារចំនួន៣ពាន់កន្លែងក្នុងវិស័យប្រេងឥន្ធនៈសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយនោះ លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងនូវភាពរីករាយ និងការគោរពចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតដូចបងប្អូន និងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages