ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Monday, September 14, 2026

សេចក្តីជូនដំណឹងជាសាធារណៈ


សេចក្តីជូនដំណឹងជាសាធារណៈ


**គេហទំព័រ ធី អេស ភី ៦៨ ធីវីអនឡាញ**

[www.tsp68tvonline.com.kh]

គេហទំព័រ **ធី អេស ភី ៦៨ ធីវីអនឡាញ** មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន ក្រសួង-មន្ទីរ ស្ថាប័ន អង្គការ សមាគមជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត ព្រមទាំងបុគ្គលិក និងភ្នាក់ងាររបស់គេហទំព័រ មេត្តាជ្រាបថា៖

 ១. ព័ត៌មានបុគ្គលិក

នាម និងនាមត្រកូល * ឃឺម ផល្លី * តួនាទី  អ្នកយកព័ត៌មាន  

អត្តលេខសារព័ត៌មាន (Media ID) -13524 / 2026 

 ២. កម្មវត្ថុ

**បញ្ចប់តួនាទីជាអ្នកយកព័ត៌មាន** ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

៣. មូលហេតុ

- មិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព

- ប្រព្រឹត្តផ្ទុយខុសពីផ្លូវច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន នាពេលថ្មីៗនេះ។

៤. ការបញ្ជាក់

 ប្រសិនបើបុគ្គលខាងលើនេះ នៅតែបន្តប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួន អត្តលេខសារព័ត៌មាន (Media ID) 13524 / 2026 អង្គភាពគេហទំព័រ **ធី អេស ភី ៦៨ ធីវីអនឡាញ** មិនទទួលខុសត្រូវឡើយ។

 ៥. សំណូមពរ

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមក្រសួង-មន្ទីរ ស្ថាប័ន អង្គការ សមាគមជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត មេត្តាជ្រាបជាព័ត៌មាន។

អង្គភាព **ធី អេស ភី ៦៨ ធីវីអនឡាញ** ពេញចិត្ត និងរង់ចាំសហការជាមួយក្រសួង-មន្ទីរ ស្ថាប័ន អង្គការ សមាគមជាតិ-អន្តរជាតិ សារព័ត៌មានជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំង២៥ រាជធានី-ខេត្ត រាល់ម៉ោងធ្វើការ។

**ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០**

**ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦**

---

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages