ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Tuesday, February 14, 2023

ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង


ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធ មួយចំនួនទៀត ចុះពិនិត្យទីតាំង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់ របស់ប្រទេសអាល្លឺម៉ង់ ដែលនឹងអញ្ជើញទៅពិនិត្យឈ្វេងយល់ពីការពិតនៃរបបប្រល័យ ពូជសាសន៍ប៉ុលពត នៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នារសៀល ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ស្អែកនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសំអាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យទីតាំងនៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណភាព និងមានបរិស្ថាន ល្អប្រសើរ ជាមួយនិងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ៕ ដោយ សួស សំរិត

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages