ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Wednesday, October 21, 2020

អ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងអាកាសជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីត្រៀមប្រឈមមុខនឹងសត្រូវ


(តេអេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌អ៊ីរ៉ង់(Tasnim) បានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធការពារដែនអាកាសជាលក្ខណៈទ្រង់ទ្រាយធំមួយ នៅថ្ងៃពុធនេះ នៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនសុីនហួ នារសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

សមយុទ្ធការពារដែនអាកាសខាងលើ មានឈ្មោះថា Guardians of Velayat Sky-99 ហើយក៏មានការចូលរួមពីកងឆ្មាំបដិវត្តន៍អុីរ៉ង់ (IRGC) ផងដែរ។ យោងតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា នៅក្នុងសមយុទ្ធការពារដែនអាកាសនេះទៀតសោត អុីរ៉ង់បានបញ្ចេញនូវយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក ក៏ដូចជាប្រព័ន្ធប្រឆាំងមីស៊ីលជាដើម សម្រាប់ការធ្វើសមយុទ្ធយោធាដ៏កក្រើកលើកនេះ។

គួរបញ្ជាក់ថា សមយុទ្ធខាងលើត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមប្រយុទ្ធ និងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសអុីរ៉ង់ ត្រាប់តាមទិដ្ឋភាពសង្គ្រាមជាក់ស្តែង។ អង្គភាពដែលចូលរួមទាំងអស់ នឹងអនុវត្តយុទ្ធសាស្រ្តប្រឆាំងនឹងការគំរាមកំហែងតាមដែនអាកាស ក្នុងរយៈកម្ពស់ទាប មធ្យម និងខ្ពស់៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages