ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Monday, June 15, 2020

ពលរដ្ឋរស់នៅតាមដងទន្លេ សាទរដោយឃើញអាជ្ញាធរខេត្តកំពង់ចាម សាងសង់ច្រាំងទន្លេការពារការបាក់ស្រុត


ភាពរីករាយរបស់ប្រជាពលរដ្ឋ បានសម្តែងឱ្យឃើញខណៈពេលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ផងដែរ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ការសាងសង់ខឿនច្រាំងទន្លេ នៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង ១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយកញ្ចប់ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ដោយឡែកច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បានរងការបាក់ស្រុតកាលពីពេលថ្មីៗនេះ បណ្តាលឱ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ ផ្លូវកៅស៊ូនៅចំណុចនោះ។
ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់នោះ ទើបអភិបាលខេត្ត បានឱ្យក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ និងបានអនុញ្ញាតឱ្យវិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំងទន្លេ ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតែម្តង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages